ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និង អតីតយុទ្ឋជន មន្ត្រីរាជការ
នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ណាំ ទុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និង អតីតយុទ្ឋជន មន្ត្រីរាជការ ក្នុងស្រុកមោងប្ញស្សី ខេត្តបាត់ដំបង សរុបចំនួន ២៦២៤ រូប ស្ថិតនៅបរិវេណវិទ្យាល័យមោងប្ញស្សី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង។